មូលនិធិប្រូវីដា និងព្រះនាង នរោត្តម ជេនណា ជួយជនរងគ្រោះដោយជម្លោះព្រំដែន

ក្រោមគំនិតផ្តួចផ្តើមរបស់លោក អុឹង ស៊ីវឈន់ អគ្គនាយកក្រុមហ៊ុនទឹកស្រ្ពីងប្រូវីដា និងព្រះនាង នរោត្តម ជេនណា ក្នុងការបង្កើតជាមូលនិធិសម្រាប់ជួយដល់ជន​រួមជាតិ ដែលរងផលប៉ះពាល់ ពីជម្លោះប្រដាប់អាវុធនៅតាមតំបន់ព្រំដែន ដោយពួកយើងទទួលបានអំណោយជាច្រើនពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មានទាំងថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ។
ហើយប្រូវីដា ក៏សូមអរគុណយ៉ាងខ្លាំងទៅដល់ម្ចាស់ជំនួយទាំងអស់ដែលបានចូលរួមក្នុងការឧបត្តម្ភជួយដល់ប្រជាជនជម្លៀសសឹក។
 
ខ្ញុំ និងពូ Seav Chhuon Ing ពិតជាគ្មានអ្វី ក្រៅពីពាក្យថា អរគុណអស់ពីចិត្ត ចំពោះ ពុកម៉ែបងប្អូន មិនថាស្ថិតក្នុងកាលៈទេសៈណា ក៏នៅតែចូលរួមជាមួយពួកយើង ទោះជាការបរិច្ចាគ តិចក្ដី ច្រើនក្ដី ក៏ការចូលរួមរបស់បងប្អូនពិតជាមានតម្លៃ ជាកម្លាំងមហាគ្រួសារខ្មែរ ដើម្បីប្រជាជន និងកងទ័ពដ៏ក្លាហានរបស់យើង🙏
ក្នុងស្មារតីយើងជាខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ🇰🇭❤️
សូមអរគុណទៅដល់ម្ចាស់ជំនួយទាំងអស់ និងបងប្អូនយុវជនស្ម័គ្រចិត្ត ដែលបានមកជួយរៀបចំសម្ភារ និងស្បៀងអាហារសម្រាប់ដឹកយកទៅជួយដល់បងប្អូនជម្លៀសសឹក🙏🇰🇭