អគ្គនាយកស្រ្ពីងប្រូវីដា លោក អុឹង ស៊ីវឈន់ បរិច្ចាគ ២៤លានរៀល និងទឹក ៥០០០កេស

លោក អុឹង ស៊ីវឈន់ អគ្គនាយកទឹកស្រ្ពីងប្រូវីដា​ បានចូលរួមឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនព្រមទាំងក្រុមគ្រួសារចំនួន ២៤លានរៀល និងទឹកស្រ្ពីងប្រូវីដាចំនួន ៥០០០កេស ជូនដល់កងទ័ពជួរមុខដែលឈរជើងនៅតាមបណ្តោយព្រំដែនខេត្តព្រះវិហារ។

ក្រៅពីនោះលោកអគ្គនាយកបានចូលរួមធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដោយផ្ទាល់ជាមួយ លោកជំទាវ សុខ រស្មី ម្ចាស់ក្រុមហ៊ុន​ ស៊ីប៊ែល ប៉ារីស ដើម្បីនាំយកនូវថវិកា និងទឹកស្រ្ពីងប្រូវីដា ព្រមទាំងស្បៀងអាហារមួយចំនួនធំទៀត ជូនកងទ័ពដែលបានឈរជើងដោយភាពអង់អាចក្លាហាន នៅព្រំដែនខេត្តព្រះវិហារ កាលពីថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

លោកអគ្គនាយកបានសួរសុខទុក្ខ លើកទឹកចិត្ត និងថ្លែងអំណរអរគុណ ក៏ដូចជាបានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះការលះបង់កំលាំងកាយចិត្តរបស់បងៗកងទ័ពទាំងអស់ ក្នុងការការពារទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិរបស់យើងទាំងអស់គ្នា។